អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អ
នាថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អ ឧទ្ទេសនាមដោយឯកឧត្តម ងុឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ សិក្សារៀងរាល់ពេលព្រឹក មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៧-៩ ខែតុលា ឆ្នាំ២០២៥ ដោយផ្តោតសំខាន់លើ៖
-គោលការណ៍នៃការរៀបចំរដ្ឋបាល
-ទស្សនទានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
-រដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ
-អភិបាលកិច្ចល្អមូលដ្ឋាន…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ