ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ និងគ្រូស្ម័គ្រចិត្តក្នុងភូមិទី១៣ និងទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋចំនួន៦៥៤គ្រួសារ និងគ្រូស្ម័គ្រចិត្តចំនួន៧រូប ស្ថិតក្នុងភូមិទី១៣ និងទី១៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលនោះ​ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករឭកជាអនេកពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ។

ជាកិច្ចបន្ទាប់​ ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា ជាថ្មីនេះក៏ដូចជាឆ្នាំមុនដែរ ខែរ៉ម៉ាឌនគឺជាកាតព្វកិច្ចរបស់បងប្អូនអ៉ិស្លាម ហើយបងប្អូនក៏មានតម្រូវការ ចំណែកថ្នាក់ដឹកនាំក៏មិនភ្លេចបងប្អូនផងដែរ នេះហើយជាគោលការថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលកើតដោយសារប្រជាជន ដើម្បីប្រជាជន និងមិនបោះបង់ប្រជាជន ដែលមានសម្តេចតេជោ និងសម្តេចមហាបវរធិបតីជាប្រមុខដឹកនាំ ហើយសូមឲ្យបងប្អូនបន្តគាំទ្រឲ្យលើសលប់បន្ថែមទៀត។

ឯកឧត្តមបានបន្ត ក៏ដូចជាផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមថែរទាំសុខភាពឲ្យបានល្អ ដើម្បីត្រៀមខ្លួនទទួលខែរ៉ម៉ាឌនដ៏ពិសិទ្ធិ ហើយនឹងកុំភ្លេចឲ្យសោះក្នុងខែដ៏ពិសិទ្ធិនេះ យើងទាំងអស់គ្នាសុំពរជ័យ ជូនដល់ថ្នាក់ដឹកនាំរបស់យើង ឲ្យមានសុខភាពល្អនិងសូមឲ្យប្រទេសជាតិមានសុខសន្តិភាព ឈ្នះអស់សត្រូវទាំងឡាយដែលមានគំនិតបំផ្លាញជាតិមាតុភូមិដ៏កំសត់របស់យើងនេះ។

ជាថ្មីម្តងទៀត​ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាស្រុក មេឃុំមេភូមិ ក្រុមយុវជន និងជាពិសេសអរគុណចំពោះលោក​ សៀត សូត អភិបាលរងស្រុកកោះសូទិន និងជាប្រធានកិត្តិយសសមាគម អាល់រ៉ហុីម លោក សលីហីន និងសហការីដែលបានកៀគរជំនួយមកផ្តល់ជូនបងប្អូននាពេលនេះ ។

កញ្ចប់អាហារដែលផ្តល់ជូនរួមមាន៖
. អង្ករ ៥គីឡូក្រាម
. ស្ករស ១គីឡូក្រាម
. ប្រេងឆា ១ដប
. មី ១០កញ្ចប់
.ត្រីខ ២កំប៉ុង
. ទឹកដោះគោ ១កំប៉ុង
. ទឹកត្រី ១ដប
. ទឹកសុីអុីវ ១ដប
. តែត្រជៀកកាំ ១កញ្ចប់
. ទឹកក្រូច ១ដប
. អំបិល ១គីឡូក្រាម។

អំណោយទាំងនេះគឺទទួលបានការសហប្រតិបត្តិការជាមួយលោក មូហាំម៉ាត់ អាមីន ពិន មូហាំម៉ាត់សេន ប្រធានស្ថាបនិក ក្រុមហ៊ុនហាឡាល់ផាក ខេមប៉ូឌា ពីប្រទេស សិង្ហបុរី តាមរយៈសមាគមអាល់រ៉ហីម មូស្លីមកម្ពុជា​ ដែលចំណាយថវិកាសរុបចំនួន ៤១,២៧២,០០០ រៀល ស្មើនឹង ១០,៣១៨ដុល្លារសហរដ្ឋអាមេរិក។

ប្រភព​៖​ ជំនួយ​ការ​ឯកឧត្ដម​ ស្លេះ​ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ