


នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភឯកសណ្ឋានកីឡាបាល់ទាត់ចំនួន២០កំប្លេ ស្មើនឹងថវិកាចំនួន២០០ដុល្លារ ជូនដល់ប្អូនៗក្រុមកីឡាបាល់ទាត់សាលាតម្រង់ទិស ខេត្តកំពង់ចាម ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាយុវជននៅមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តឲ្យប្អូនៗខិតខំហាត់ប្រាណឲ្យបានទៀងទាត់ គោរពវិន័យ កសាងសាមគ្គីភាព និងជៀសវាងអំពើអប្បាយមុខផ្សេងៗ ដើម្បីក្លាយជាយុវជនល្អ សម្រាប់គ្រួសារ និងសង្គមជាតិ។ ការឧបត្ថម្ភនេះបង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តមចំពោះការលើកស្ទួយសុខភាព និងសមត្ថភាពយុវជន តាមរយៈវិស័យកីឡា។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន