វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពការងារ
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេស បានដឹកនាំគណៈប្រតិភូគណៈកម្មការពិសេសព្រឹទ្ធសភា អញ្ជើញការពារសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានធ្វើឡើងដំបូងតាំងពីឆ្នាំ ២០០៥ កំណត់យកភូមិភាគជាមណ្ឌលបោះឆ្នោត ដែលមានវិសាលភាពធំខ្លាំង (បណ្តុំខេត្តក្នុងភូមិភាគ) បង្កជាឧបសគ្គដល់ទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា និងអង្គបោះឆ្នោត គណនេយ្យភាព និងប្រសិទ្ធភាពការងារនៅមូលដ្ឋាន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍តាំងពីដើមនីតិកាលទី ៥ «គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតរបស់យើង ជាពិសេសជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅ មូលដ្ឋាន និងធ្វើការជាប្រចាំថ្ងៃជាមួយពួកគាត់នៅថ្នាក់ក្រោមជាតិ»។

ក្រោយទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភាគណៈកម្មការពិសេស បានសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានដល់ការធ្វើវិសោធនកម្មច្បាប់នេះដែលចំណុចសំខាន់គឺការផ្លាស់ប្តូរមណ្ឌលបោះឆ្នោតពីភូមិភាគ មកមណ្ឌលបោះឆ្នោតកម្រិតរាជធានី-ខេត្ត។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់រដ្ឋសភា ដែលបានអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មនេះ ដែលនឹងជួយឱ្យ ព្រឹទ្ធសភាកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែចំគោលដៅ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាននៃរដ្ឋសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ