ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
 
ចែករំលែក ៖

កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខុទ្ទកាល័យ ក្នុងរយៈពេល ១ឆ្នាំ កន្លងមកនេះ។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់សមាជិកខុទ្ទកាល័យទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសំខាន់ៗ រួមមាន៖

  • ការងារនីតិកម្ម៖ ការសិក្សាស្រាវជ្រាវលើ វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលច្បាប់នេះ នឹងធានានូវការពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា ក្នុងការអនុវត្តមុខងារតំណាង និងមុខងារតាមដានការអនុវត្តច្បាប់។
  • ការងារសង្គម៖ បានជួយដល់បងប្អូនជនភៀសសឹក គ្រួសារវីរកងទ័ព និងកងទ័ពនៅតំបន់ព្រំដែន រួមទាំងការជំរុញផ្នែកអាហារូបត្ថម្ភ និងអប់រំភាសាអង់គ្លេស ពិសេសសម្រាប់កុមារនៅទីជនបទ។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវទិសដៅការងារបន្ត ដោយលើកទឹកចិត្តសមាជិកខុទ្ទកាល័យទាំងអស់ ឱ្យបន្តបង្កើតគំនិតផ្ដួចផ្ដើមនានាបន្ថែមទៀត ពិសេសគំនិតផ្តួចផ្តើមពាក់ព័ន្ធ ច្បាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ព្រឹទ្ធសភាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ