ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អនុញ្ញាតឱ្យនិស្សិតកម្ពុជាកំពុងបន្តការសិក្សានៅប្រទេសប៉ាគីស្ថានចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិត ចំនួន៨រូប ដែលកំពុងបន្តការសិក្សានៅប្រទេសប៉ាគីស្ថាន ស្ថិតនៅក្នុងគេហដ្ឋានរបស់ឯកឧត្តមសមាជិកព្រឹទ្ធសភា។ ក្នុងកម្មវិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងក្រុងកំពង់ចាម និងជានាយកគ្រូអ៉ិស្លាមខេត្ត។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្អូនៗនិស្សិតទាំង៨រូប ក៏ដូចជានិស្សិតដែលកំពុងបន្តការសិក្សានៅតាមបណ្តាប្រទេសនានា។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្អូនៗនិស្សិត ជាពិសេសបានផ្តល់ការឧបត្ថម្ភដល់សិស្សនិស្សិតនាថ្ងៃនេះ ដែលជាផ្នែកមួយចូលរួមលើកស្ទួយវិស័យអប់រំ ក៏ដូចជាចូលរួមសម្រាលបន្ទុកអាណាព្យាបាលសិស្សនិស្សិតដែលមានជីវភាពខ្វះខាតមកពីបណ្តាស្រុកនានាទូទាំងខេត្តកំពង់ចាម និងត្បូងឃ្មុំ។ ទន្ទឹនឹងនេះ ឯកឧត្តមបានសំណេះសំណាលទៅកាន់ប្អូនៗទាំងអស់ដោយបានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តរមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើយុវជន ការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យអប់រំ។
ឯកឧត្តមសមាជិកព្រឹទ្ធសភា បានថ្លែងផ្តែផ្តាំនិស្សិតទាំងអស់ថា ក្នុងនាមជាយុវជនសម័យថ្មី ត្រូវខិតខំតស៊ូរៀនសូត្រឱ្យបានខ្ពស់ ឱ្យមានចំណេះជំនាញច្បាស់លាស់ ជាពិសេសត្រូវមានភាពវៃឆ្លាតក្នុងសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យទាន់សម័យកាល ដើម្បីនាំយកចំណេះដឹងទាំងអស់នោះ មកចូលរួមជួយអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល។
គូសបញ្ជាក់ថា ក្នុងនាមឯកឧត្តមអ៊ុច បូររិទ្ធ ឯកឧត្តមស្លេះ ពុនយ៉ាម៉ីន បានពាំនាំថវិកាឧបត្ថម្ភ ចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០ដុល្លារ សរុបថវិកាទាំងអស់ចំនួន ២,៤០០ដុល្លារអាមេរិក៕

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ