លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបងស្រីបង្កេីត​របស់លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី សមាជិកព្រឹទ្ធសភា
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ អ៊ុក​ សាផន​ បងស្រីបង្កេីត​របស់លោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ សមាជិកាគណៈកម្មការទី២​ព្រឹទ្ធសភា​
ដែលបានទទួលមរណភាព​ កាលពីថ្ងៃសុក្រ​ ទី៣​ ខែមេសា​ ឆ្នាំ២០២៦​ វេលាម៉ោង​ ១៣:១២នាទី​ ក្នុងជន្មាយុ​ ៨៥ឆ្នាំ​ ដោយរោគាពាធ។

ក្នុងវេលាដ៏សែនសោកស្តាយស្រណោះនេះ លោកជំទាវប្រធានក្រុម បានធ្វើអភិវន្ទនកិច្ចចូលរួមរំលែកមរណទុក្ខ និងសោកស្តាយជាមួយក្រុមគ្រួសារ នៃសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ព្រមទាំងក្រុមគ្រួសារញាតិទាំងអស់ដោយក្តីសង្វែក ជាទីបំផុត។ ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន គឺជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន បងស្រី ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏ល្អប្រពៃ និងទឹកចិត្តសណ្តោសប្រណីថ្លៃថ្លាបំផុតសម្រាប់កូន ចៅ និងសាច់ញាតិជិតឆ្ងាយ។

អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន គឺជាអតីតសាស្ត្រាចារ្យដ៏ចំណាន និង ពុទ្ធសាសទឹកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ជាច្រើនក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា វិស័យមនុស្សធម៌ និងសុខដុមរមនាសង្គមឱ្យបានរីកចម្រើនជារៀងរហូតមក។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ព្រះពុទ្ធសាសនា​ នៅភូមិគ្រឹះស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ