លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំក្រុមការងាររៀបចំសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ សម្រាប់យកប្រគល់ជូនវីរកងទ័ពជួរមុខ នៅតំបន់ក្នុងខេត្តព្រះវិហារ
 
ចែករំលែក ៖

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងាររៀបចំសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ រួមមានឃីតចំនួន១,៥០០កញ្ចប់(ចំនួន១១មុខ) សម្រាប់យកប្រគល់ជូនវីរកងទ័ពជួរមុខ ដែលប្រចាំការនៅតំបន់ក្នុងខេត្តព្រះវិហារ។
ការរៀបចំនេះធ្វើនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។
អំណោយដែលបានវេចខ្ចប់នេះ គឺជាការផ្តួចផ្តើមរបស់លោកជំទាវ មាន សំអាន ដោយមានការឧបត្ថម្ភដ៏ថ្លៃថ្លាពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសប្បុរសជននានា ព្រមទាំងមានការចូលរួមរៀបចំពីគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា និងប្រជាពលរដ្ឋ ក្នុងស្មារតីសាមគ្គីភាពខ្មែរកាន់តែរឹងមាំតាមរយៈការរួបរួមជាធ្លុងមួយ ខ្មែរជួយខ្មែរ និងការឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងនៅសមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ