គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ប្រគល់ជូនដល់ទាហាន និងគ្រួសារកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៩
 
ចែករំលែក ៖

នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកា ដោយមានការនិមន្តចូលរួមពី ព្រះអង្គធម្មវនវាសី ចន្ទ មុនី ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះចៅអធិការវត្ត ចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៩ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ជាមួយសង្ឈដីកា និងការប្រោសព្រំប្រសិទ្ធពរជ័យរបស់ ព្រះអង្គធម្មវនវាសី ចន្ទ មុនី អំណោយដែលប្រគល់ជូនក្នុងឱកាសនោះ គឺបានមកពីការឧបត្ថម្ភដ៏ថ្លៃថ្លាពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា រួមមាន ឃីតចំនួន ១,៥០០កញ្ចប់ (ចំនួន១១មុខ និងថវិកាម្នាក់ៗចំនួន៥ម៉ឺនរៀល) ព្រមទាំងសម្ភារៈមួយចំនួនទៀតរបស់ព្រះអង្គធម្មវនវាសី ចន្ទ មុនី ផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ