ឯកឧត្តម យ៉ង់ សែម បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមចូលរួមប្រជុំសហភាពអន្តរសភា(IPU)លើកទី១៤២ លើកិច្ចការមួយចំនួន៖
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០:០០ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៤២ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមចូលរួមប្រជុំសហភាពអន្តរសភា(IPU)លើកទី១៤២ លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
១-ពិភាក្សាអំពីដំណើរការរៀបចំក្នុងការប្រជុំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង៧:00ល្ងាច ដល់ម៉ោង១០:00យប់ តាមប្រព័ន្ធវីដេអូរ Zoom នៅសាលបណ្ណាល័យព្រឹទ្ធសភា
២-ពិភាក្សារលើបេក្ខជនដែលត្រូវបោះឆ្នោតនៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្សនៃសមាជិកសភាចំនួន៦រូបមកពី ប្រទេសកម្ពុជា (ឯកឧត្តម ឈិត គឹមយាត), កាណាដា,ប៉ារ៉ាហ្គាយ,ម៉ាលី,កុងហ្គោនិងប្រទេសបែសិក ហើយត្រូវជ្រើសរើសតែចំនួន៣រូប
៣-រៀបចំឯកសារ សំរាប់ឡប់ប៊ីទៅប្រទេសជាមិត្ត អោយគ្រាំទ្របេក្ខភាពឯកឧត្តម ឈិត គឹមយាត ចូលជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្ស សមាជិកសភា នៃសហភាពអន្តរសភា(IPU)
៤-រាយការណ៍អំពីការរៀបចំទីកន្លែងសម្រាប់ប្រជុំតាមប្រព័ន្ធ វីដេអូរ Zoom នៅសាលបណ្ណាល័យព្រឹទ្ធសភា
៥-រៀបចំលិខិតបេសកកម្មដើម្បីកុំអោយជាប់បំរាមគោចរបស់សាលារាជធានីភ្នំពេញ
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សោម សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ លោក កុយ ម៉ាឡៃវិរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ ព្រឹទ្ធសភា និងកញ្ញា យ៉ិន សូនីតា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ