ឯកឧត្ដម ឈើយ ចាន់ណា​ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនវរកងទ័ពជួរមុខ
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា​ ​លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ហ៊ិល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ចាន់ តារា ឯកឧត្ដម កេតុ វណ្ណស៊ីន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ជាអំណោយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនវរកងទ័ពជួរមុខផ្ទាល់ រួមមាន ៖ ១-ភេសជ្ជៈបូការីស្វេត ៨០០កេស និង២-សាច់គោផាត់ ១.២០០កញ្ចប់។
នាឱកាសនោះ ឯកឧត្តមបានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្សរីករាយបានជួបវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្ដោយព្រំដែនទិសខេត្តបន្ទាយមានជ័យ និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពការពារព្រំដែនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។ ឯកឧត្តមក៏បានជូនពរ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ដែលមានតេជៈក្នុងភពត្រៃយ៍ សូមប្រទានពរដល់វីរកងទ័ពការពារព្រំដែនទាំងអស់ ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន។

ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ