






នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការដាក់ជណ្តើរ និងប្តូរទីតាំងស្លាកឈ្មោះស្រះទឹកភូមិថ្នល់បត់ ពីខាងត្បូងទៅខាងកើតស្រះវិញ ដែលជណ្តើរនេះមានប្រវែង១១ម៉ែត្រ និងទទឹង១.២០ម៉ែត្រ មាន១៩កាំដល់បាតស្រះ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ អាចចុះយកទឹកប្រើប្រាស់ក្នុងមូលដ្ឋាន ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សូមបញ្ជាក់ថា ស្រះទឹកនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នីតិកាលទី៣(២០១២-២០១៨) បានជីកជូនប្រជាពលរដ្ឋប្រើប្រាស់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ដែលមានទំហំ៥០ម៉ែត្រ X ៣២ម៉ែត្រ ជម្រៅ៤.៧០ម៉ែត្រ។ ចំពោះជណ្តើរនេះជាការចំណាយថវិការបស់ឯកឧត្តម អ៊ុន វណ្ណា ផ្ទាល់ សរុបចំនួន ២.១០០.០០០រៀល។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥