






នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
វេលាម៉ោង ១៨:៣០នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសអូស្ត្រាលី ដែលដឹកនាំដោយ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភា នៃប្រទេសអូស្ត្រាលី ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២(ISC-2) នៅកម្ពុជា ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន