khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តម នាយករដ្ឋមន្រ្តីគុយបា
     
    ចែករំលែក ៖

    នាថ្ងៃទី0៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៩:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា។
    ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភាកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅ កម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ជាខ្លាំងដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ ដ៏ធំធេងទៅវិញទៅមក ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
    ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការចូលរួមសោកស្តាយចំពោះរដ្ឋាភិបាល និងប្រជា- ជនគុយបា ដែលទទួលរងគ្រោះ និងគ្រោះមហន្តរាយខូចខាតដែលបង្កឡើងដោយព្យុះសង្ឃរា Hurricane Ian កាលពីសប្តាហ៍មុន។
    ក្នុងឱកាសនោះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានរំលឹកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ តាំងពីឆ្នាំ១៩៥៩មក ជាពិសេសទំនាក់ទំនងដ៏ល្អប្រពៃរវាងថ្នាក់ដឹនាំគុយបា និងសម្តេចព្រះបរមរតនកោដ្ឋ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរផងដែរ។ ក្នុងនោះដែរពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា និងទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ គឺជាសក្ខីភាពនៃការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
    ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងម៉ាំថែមទៀត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជកម្ម។
    ឯកឧត្តមនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជំនួយជាអង្ករ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនគុយបា។ តាមរយៈដណើរទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបានាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ