khmer eng
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
     
    ចែករំលែក ៖

    តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
    ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។
    អំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរួមមាន៖ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម ឯកឧត្តម វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញសមាជិកសភាយុវជន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញស្រ្តីសភា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកោះកុង
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការ​ទី៤​ព្រឹទ្ធសភា គោរពជូន​ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ឯកឧត្តមបណ្ឌិត ដែលនឹងឈានមកដល់នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ