khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានដឹកនាំគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាតួកគីយេចូលរួមពិធីពិសាអាហារពេលព្រឹកការងារជាមួយលោកជំទាវ អ៊ូ ឃូខូចាអេសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា
     
    ចែករំលែក ៖

     

    នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទី តបតាមការអញ្ជើញរបស់លោកជំទាវឯកអគ្គរដ្ឋទូត គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាតួកគីយេ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព បានអញ្ជើញពិសាអាហារពេលព្រឹកការងារជាមួយលោកជំទាវ អ៊ូ ឃូខូចាអេសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា នៅនិវេសនដ្ឋានរបស់លោកជំទាវឯកអគ្គរដ្ឋទូត ស្ថិតនៅអាផាតមិនម៉ាលីន រុក្ខវិថីសម្តេចប៉ាន (២១៤) រាជធានីភ្នំពេញ។

    ពិធីពិសាអាហារពេលព្រឹកការងារនេះ គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍កិច្ចការសភា និងទស្សនកិច្ចរវាងក្រុមមិត្តភាព ព្រឹទ្ធសភាកម្ពុជា-សភាតួកគីយេ នាពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ