ឯកឧត្តម អ៊ុំ សារឹទ្ធ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហុកកៀន នៃសាធារណរដ្ឋប្រជាមានិតចិន
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូខេត្តហុកកៀន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Liu linshuang ទីប្រឹក្សារដ្ឋបាលក្រុងឈានចូវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ជំនួបពិភាក្សានេះក្នុងគោលបំណង៖
១-ទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជាដោយបច្ចុប្បន្នខេត្តព្រះសីហនុគឺជាគំរូភាពមួយនៃពាណិជ្ជកម្មដែលមានលំនាំតាមក្រុងស៊ិនជិនរបស់ប្រទេសចិន
២-បង្កើនបរិមាណទេសចរចិនកាន់តែច្រើនមកកាន់កម្ពុជា
៣-ពិនិត្យលទ្ធភាពដល់ការចងស្ពានមេត្រីភាពលើការបណ្តុះបណ្តាលជំនាញនានា ជាពិសេសវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។
៤-លើកទឹកចិត្តដល់សង្គមស៊ីវិលនានាក្នុងក្រុងឈានចូវចូលរួមចំណែកជួយអភិវឌ្ឍសង្គមកម្ពុជា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។