ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទនៃភាពជាអ្នកដឹកនាំអន្តរជាតិ ស្តីពីសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទនៃភាពជាអ្នកដឹកនាំអន្តរជាតិ ស្តីពីសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាតិ និងអនុ្តរជាតិជាង១០០រូប មកពី៣៥ប្រទេស នៃទ្វីបទាំង៥ទូទាំងពិភពលោក។
សន្និសីទនេះ សហការរៀបចំដោយសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព (IAPP) នៃសហព័ន្ធសន្តិភាពសកល (UPF) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ។
អង្គសន្និសីទដំណើរការតាមកម្មវិធីដោយចែកចេញជា ០៣វគ្គ រួមមាន៖
+វគ្គទី១៖ ពិធីបើកសន្និសីទ
-សុន្ទរកថាស្វាគមន៍ ពីឯកឧត្តម Ek Nath Dhalal ប្រធានសហព័ន្ធសន្តិភាពពិភពលោក និងសមាគមអន្តរជាតិ នៃសមាជិកសភាដើម្បីសន្តិភាព អាស៊ីប៉ាស៊ីហ្វិក សមាជិកសភាសហព័ន្ធនេប៉ាល់
-សុន្ទរកថាស្វាគមន៍ ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានវិទ្យាស្ថានអាស៊ីចក្ខុវិស័យ និងជាទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា
-សុន្ទរកថា ពីលោកបណ្ឌិត Charizss Yara ប្រធានសហព័ន្ធសន្តិភាពសកលអន្តរជាតិ
-សុន្ទរកថាគន្លឹះ និងបើកដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា
-ពិធីថតរូបអនុស្សាវរីយ៍ជាមួយគណៈអធិបតី
+វគ្គទី២៖ សុន្ទរកថាពិរសសដោយមេដឹកនាំពិភពលោក ស្តីពីសន្តិភាព ប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍ ការកសាងវប្បធម៌សន្តិភាពនៅអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក តួនាទីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីមានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងភាពសុខដុមរមនារបស់ពិភពលោក។ ដោយវាគ្មិនមកពីអាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក អឺរ៉ុប និងអាមេរិក នឹងចែករំលែកប្រាជ្ញានិងជំនាញ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់ខ្លួន ក្នុងការផ្តល់នូវភាពជាអ្នកដឹកនាំថ្នាក់ជាតិ និងពិភពលោក។
+វគ្គទី៣៖ គំនិតផ្តួចផ្តើមសន្តិភាព សុន្ទរកថាពិសេស និងពិធីប្រគល់តំណែងជាប្រធានក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព ជូនរដ្ឋសភាកម្ពុជា ក្រោយអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត យួន សុដារី អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ