khmer eng
  • ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមស្តាប់របាយការណ៍សរុបកិច្ចប្រជុំកំពូលសភាលើកទី១ ក្នុងសម័យប្រជុំពេញអង្គលេីកទី២ 
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមមាន ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ចូលរួមស្តាប់របាយការណ៍សរុបកិច្ចប្រជុំកំពូលសភាលើកទី១ ក្នុងសម័យប្រជុំពេញអង្គលេីកទី២ រាយការណ៍ដោយឯកឧត្តម Chanthavong SENAMADMONTY ប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាង។ បន្ទាប់ពីសេចក្តីរាយការណ៍ស្តីពីសេចក្តីព្រាង សេចក្តីថ្លែងការណ៍ សម័យប្រជុំពេញអង្គក៏បានអនុម័តសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំកំពូលសភាលើកទី១ ក្រោមប្រធានបទ ”ការពង្រឹងតួនាទីរបស់សភាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវ-វៀតណាម” និងបន្តចូលរួមពិធីចុះហត្ថលេខាដោយប្រធានរដ្ឋសភាទាំង៣ លើសេចក្តីថ្លែងការរួម ដែលមានចំនួន៣៩ ចំណុច ។ ជាមួយគ្នានេះក៏មានពិធីប្រគល់ញញួរជូនដល់ឯកឧត្តមប្រធានសភានៃសាធារណរដ្ខសង្គមនិយមវៀតណាម ធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសភាលើកទី២ ក្នុងឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញចូលរួមពិធីបិទផ្លូវការនៃកិច្ចប្រជុំកំពូលសភាលើកទី១ក្រោមប្រធានបទ ”ការពង្រឹងតួនាទីរបស់សភាក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវ-វៀតណាម” នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
    thumbnail
     
    លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ