khmer eng
  • ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Fabrice ROBERT
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅព្រឹទ្ធសភាបារាំង ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំសមាជិក សមាជិកាគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Fabrice ROBERT អគ្គនាយកទទួលបន្ទុកនីតិកម្ម និងត្រួតពិនិត្យ លើប្រធានបទស្តីពីការតែងតាំង និងការប្រព្រឹត្តទៅរបស់គណៈកម្មការពិសេស និង របស់គណៈកម្មការកិច្ចការអឺរ៉ុប ប្រធានគណៈកម្មការហិរញ្ញវត្ថុ តួនាទីរបស់ Rapporteur របស់គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការសេដ្ឋកិច្ចសង្គម។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាពីតួនាទីរបស់សមាជជាតិ និងការរៀបចំរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា។

    ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ