ឯកឧត្តម ប្រាក់ សុខុន និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញចូលរួមអាហារថ្ងៃត្រង់ការងារជាមួយឯកឧត្តម Michel WOLTER
 
ចែករំលែក ៖

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងសមាជិក សមាជិកាគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមអាហារថ្ងៃត្រង់ការងារជាមួយឯកឧត្តម Michel WOLTER អនុប្រធានព្រឹទ្ធសភានៃបូរីក្សត្រលុចសំបួ នៅភោជនីយដ្ឋាន LE PLACE D’ ARMES។ កិច្ចពិភាក្សាបានផ្តោតលើក្រុមប្រឹក្សារដ្ឋលុចសំបួ​ ដែលមានចរិកលក្ខណៈស្រដៀងនឹងព្រឹទ្ធសភាកម្ពុជា និងសភាពការណ៍អន្តរជាតិ៕

ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ