









នៅថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខេង សិទ្ធិគុណ ឯកឧត្តម អោក បូរ៉ា និងឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពទីតាំងរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (Inter-Parliamentary Speakers’ Conference-ISC-2) ដែលនឹងប្រព្រឹត្តទៅនៅខែសីហាខាងមុខនេះ នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន