









នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ រួមជាមួយក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣វត្ត រួមមាន វត្តដុង្គឧត្តម វត្តព្រៃផ្តៅ និងវត្តភ្ញីមាស ស្ថិតក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ និងក្រុមការងារ បាននាំយកទេយ្យវត្ថុ និងគ្រឿងបរិក្ខាមួយចំនួនប្រគេនដល់វត្តចំនួន៣ ក្នុងនោះរួមមាន៖
– ទៀនចំណាំព្រះវស្សា ៣គូ (១វត្ត ១គូ)
– អង្ករ ១៥០គីឡូក្រាម (១វត្ត ៥០គីឡូក្រាម)
– ទឹកបរិសុទ្ធវីតាល់ ១៥កេស (១វត្ត ៥កេស)
– មីខ្មែរ ១២កេស (១វត្ត ៤កេស)
– ភេសជ្ជៈBostrong ៦កេស (១វត្ត ៣កេស)
– ត្រីខកំប៉ុង ៦យួរ (១វត្ត ៣យួរ)
– ប៊ីចេង ៦គីឡូក្រាម (១វត្ត ៣គីឡូក្រាម)
– អំបិលម៉ត់អ៊ីយ៉ូត ១៥គីឡូក្រាម (១វត្ត ៥គីឡូក្រាម)
– ទឹកស៊ីអ៊ីវ ៦យួរ (១វត្ត ៣យួរ)
– ប្រេងឆា២លីត្រ ៦ដប (១វត្ត ២ដប)
– ទឹកត្រី៦កេស (១វត្ត ២កេស ស្មើ២៤ដប)
– មើមខ្ទឹមស ៦គីឡូក្រាម (១វត្ត ២គីឡូក្រាម)
– តែកញ្ចប់ ៣គីឡូក្រាម (១វត្ត ១គីឡូក្រាម)
– បច្ច័យប្រគេនព្រះសង្ឃ ចំនួន៣.០០០.០០០រៀល (១វត្ត ១.០០០.០០០រៀល)
– ឧបត្ថម្ភអាចារ្យ គណៈកម្មការវត្ត យានជំនិះព្រះសង្ឃ ២៤០.០០០រៀល
– ឧបត្ថម្ភស្នាក់ការគណបក្សឃុំព្រៃផ្តៅ ២០០.០០០រៀល
– ឧបត្ថម្ភការដឹកជញ្ជូន ៦០.០០០រៀល
– ឧបត្ថម្ភកម្លាំងប្រជាការពារ ១០នាក់ ២០០.០០០រៀល
សរុបរួមទាំងអស់ចំនួន ៦.១៥២.៥០០រៀល។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥