


នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក ហាជី សុះ ទី ប្រធានភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលទទួលមរណភាពដោយជរាពាធ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ និងបានចូលរួមបុណ្យចំនួន ៤០០.០០០រៀលផងដែរ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី