ឯកឧត្តម អ៊ុន វណ្ណា អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពលោក ឃន សុខេង មេឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងនាមតំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុម រួមជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជេីញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ឃន សុខេង មេឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យសពប្រារព្ធធ្វេីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិតាវង់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម អ៊ុន វណ្ណា បាននាំយកបច្ច័យបុណ្យរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចំនួន៥០០.០០០រៀល ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ