







នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន៨២នាក់ ស្រី៥៥នាក់។ កម្មវិធីសំណេះសំណាលនេះរៀបចំធ្វើនៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់ក្មួយៗ ត្រូវយកចិត្តទុកដាក់សិក្សាបន្តនៅមហាវិទ្យាល័យលើជំនាញណាដែលមានតម្រូវការទីផ្សារការងារ និងត្រូវគោរពច្បាប់ចរាចរ ជៀសវាសឱ្យដាច់ខាតពីគ្រឿងញៀន ល្បែងស៊ីសង និងត្រូវមកចុះឈ្មោះបោះឆ្នោត ដែល គ.ជ.ប នឹងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨ផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥