
នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់សង្កាត់ទាំងបី ដោយក្នុងមួយសង្កាត់ទទួលបាន៖ មី ១២០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យួរ និងថវិកាចំនួន ៣លានរៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន