khmer eng
  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំរវាងគគណៈកម្មការជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន០២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា(គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរវាងគណៈកម្មការជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីលោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងសហការី ដើម្បីពិនិត្យសិក្សាលើ៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ បានអញ្ជើញជួបសំណេះសំណាលមន្រ្តីបុគ្គលិកសេវាកម្ម និងដឹកជញ្ជូន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីពុទ្ធាភិសេក និងបញ្ចុះខ័ណ្ឌសីមាវត្តមុនីរង្សី (ហៅវត្តថ្មី)
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តបឹងដោល
    thumbnail
     
    ឯកឧត្ដម គង់ សារាជ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែរកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ 
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមវេទិកាថ្នាក់ដឹកនាំអាស៊ាន-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ