khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៧៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ស្រី គឹមឆយ សមាជិកា គណៈកម្មការទី១ នៃរដ្ឋសភា និងអង្កការការីតាសកម្ពុជា ព្រមទាំងក្រុមហ៊ុនសាប៊ូក្លិន ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៧៤ ក្រោមប្រធានបទ ខួបលើកទី៧៥ នៃសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខនេះ។
    ជុំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា តំណាងអង្គការការីតាសកម្ពុជា តំណាងជនជាតិដើមភាគតិច និងតំណាងអង្គការផ្ទះបាយកុមារ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹក និងស្ត្រីមានផ្ទៃពោះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីក្រុងពាលីតំឡើងទីសក្ការៈបូជារានទេវតាថ្មីនៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា