khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងបរិវេណសាលាឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាតំណាង ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃបេសកកម្មមនុស្សធម៌ (AMH) នៃប្រទេសបារាំងកម្ពុជា របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ចុះពិនិត្យ និងព្យាបាលជំងឺទូទៅឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងបរិវេណសាលាឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃ ទី០៧ ខែធ្នូ ឆ្នាំ២០២២។ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោកអភិបាលរង នៃគណៈភិបាលស្រុកកំពង់ស្វាយ និងអាជ្ញាធរមូលដ្ឋាន។
    នាឱកាសនោះ លោកជំទាវ ក៏បានផ្តល់ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន១៦នាក់ នូវទឹកបរិសុទ្ឋវីតាល់ចំនួន១០កេស និងក្រមាម្នាក់១ ទុកជាអនុស្សាវរីយ៍។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ