khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អំពីវិធានការពង្រឹងការគ្រប់គ្រង សុវត្តិភាពមូលដ្ឋាន ការងារភូមិ-ឃុំ មានសុវត្តិភាព
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃអង្គារ៍ ទី០៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីវិធានការពង្រឹងការគ្រប់គ្រង សុវត្តិភាពមូលដ្ឋាន ការងារភូមិ-ឃុំ មានសុវត្តិភាព ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ការកែលំអអត្តចរិករបស់មន្ត្រីរាជការ ការជម្រុញប្រជាពលរដ្ឋដែលគ្រប់អាយុ ឱ្យទៅចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះនឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ និងបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀន យុវជន មេប៉ុស្តិ៍ ប្រធានភូមិ និងយុវជនភូមិ ទាំង៦ឃុំ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំនួន១៥០នាក់។ គណៈអធិបតី រួមជាមួយលោក ហាំង ម៉េង អភិបាលស្រុក លោក វណ្ណ កុសល ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារយុវជនស្រុក បានចុះទៅប្រគល់ផ្ទះមួយខ្នងជូនលោក ឡន ធួន និងភរិយា ចែម សួរ ជាគ្រួសារក្រីក្រ ដែលមានកូនតូច៣នាក់ និងប្តីកំពុងមានជម្ងឺប្រចាំកាយ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ឯកឧត្តម និងអ្នករួមដំណើរបានទៅចូលរួមបុណ្យសពលោក ធិន ឆុន អាយុ៥៧ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីថ្ងៃច័ន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយជម្ងឺលើសឈាម ស្ថិតនៅភូមិសែន សំឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ផងដែរ។ ថវិកាដែលបានចំណាយក្នុងពិធីខាងលើ ចំនួន ៣,៣០០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហារសាមគ្គី ឆ្នាំ២០២៥
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត​
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា​ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម ឆាយ វណ្ណា លេខាធិការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់
    thumbnail
     
    គណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា ប្រជុំពិនិត្យមើលវឌ្ឍនភាពដំណើរការសាងសងអាគារ