khmer eng
  • សភានៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “ខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស” ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    អង្គពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) សហការជាមួយគណៈកម្មការទី១ នៃរដ្ឋសភាអង្គការការីតាសកម្ពុជា និងក្រុមហ៊ុនសាប៊ូក្លិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា ក្រុមមេធាវីរាជរដ្ឋាភិបាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គណៈមេធាវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា ក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អង្គការដៃគូ អង្គការការីតាសកម្ពុជា ក្រុមហ៊ុនសាប៊ូក្លិន ក្រុមហ៊ុនសហការ ក្មួយៗកុមារកំព្រា កុមារពិការ ស្ត្រីងាយរងគ្រោះ និងអង្គការផ្ទះបាយកុមារ។
    អង្គពិធីប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
    ១ការឡើងថ្លែងបុព្វកថារដ្ឋធម្មនុញ្ញដោយលោកជំទាវ ស្រី គឹមឆយ សមាជិកា គណៈកម្មការទី១ នៃរដ្ឋសភា
    ២-ទស្សនារបាំជូនពរសម្ដែងដោយក្រុមកុមារកំព្រា ពិការ នៃអង្គការការីតាសកម្ពុជា។
    ៣-ការឡើងថ្លែងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។
    ៤-ការឡើងថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈអធិបតី។
    ៥-ទស្សនារបាំសម្ដែងដោយក្រុមជនជាតិដើមភាគតិច(របាំសាមគ្គី)។
    ៦-ការឡើងចំណាប់អារម្មណ៍របស់តំណាងអង្គពិធី តំណាងស្ត្រី ១រូប និងតំណាងកុមារ ១រូប។
    ៨-ទស្សនារបាំសម្តែងដោយក្រុមជនជាតិដើមភាគតិច(របាំដាំស្រូវ)។
    ៩-ពិធីជូនប័ណ្ណថ្លែងអំណរគុណនិងជូនវត្ថុអនុស្សាវរីយ៍ដល់អង្គការដៃគូ សប្បុរសជនដែលចូលរួមឧបត្ថម្ភ និងពិធីចែកអំណោយដល់តំណាងក្រុមកុមារពិការ កុមារកំព្រា តំណាងស្ត្រី ក្រុមសិល្បៈ តំណាងជនជាតិដើមភាគតិច៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី២ព្រឹទ្ធសភា ជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុរបស់ឯកឧត្តម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ
    thumbnail
     
    លិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានក្រុម​សមាជិកាព្រឹទ្ធសភា​ ជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងឱកាសដ៏សិរីមង្គល នៃពិធីខួបចម្រើនជន្មាយុរបស់ឯកឧត្តមអគ្គលេខាធិការ នៅ ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធសភា​ គោរពជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងឱកាសដ៏មង្គលាភិរម្យប្រពៃថ្លៃថ្លានៃថ្ងៃចម្រើនអាយុវឌ្ឍមង្គលរបស់ឯកឧត្តមអគ្គលេខាធិការ ដែលនឹងចូលមកដល់នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ
    thumbnail
     
    ឯកឧត្តម ឈួន ឆាម ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យវឌ្ឍនភាព នៃការថែទាំ និងប្រើប្រាស់ស្រះទឹក២កន្លែង នៅស្រុកគិរីវង់ និងស្រុកព្រៃកប្បាស ខេត្តតាកែវ
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូនឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសសិរីមង្គល នៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមអគ្គលេខាធិការ នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ