គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

ក្នុងឱកាសចុះឈេ្វងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម ហ៊ិល រ៉ាយ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលនៃអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញទស្សនកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដែលស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលពីដំណើរការបច្ចុប្បន្នភាពនៃកំណើនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងកំណើនសេដ្ឋកិច្ច ក្នុងបរិបទបើកដំណើរការច្រកទ្វារព្រំដែនឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ