khmer eng
  • ថ្នាក់ដឹកនាំ គ្រប់គ្រងអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវបានពង្រឹងសមត្ថភាពលើជំនាញការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំ គ្រប់គ្រងអង្គភាពចាប់ពីប្រធាននាយកដ្ឋានឡើងចំនួន៤៤នាក់ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល៥ពេល សិក្សារៀងរាល់ព្រឹកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឧទ្ទេសនាមដោយឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ព្រមទាំងមានការឡើងធ្វើបទបង្ហាញអំពីការស្រាវជ្រាវពាក់ព័ន្ធនឹងការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ពីតំណាងអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា…។

    ប្រភព៖នាយកដ្ឋានព័ត៍មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព