khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ 
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋ។ សំណូមពរបន្តរួបរួមគ្នាប្រមូលកម្លាំង ដើម្បីធ្វើសកម្មភាពរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ ក្នុងឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ