khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពាមឆ្កោក មេប៉ុស្តរដ្ឋបាល ប្រធានមណ្ឌលសុខភាពស្មៀន ប្រធានភូមិ ក្នុងឃុំសរុបចំនួន១៣នាក់
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពាមឆ្កោក មេប៉ុស្តរដ្ឋបាល ប្រធានមណ្ឌលសុខភាពស្មៀន ប្រធានភូមិ ក្នុងឃុំសរុបចំនួន១៣នាក់ ស្ថិតនៅសាលាឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីសភាពការរួមក្នុងមូលដ្ឋាន។ បន្ទាប់ពីស្ដាប់របាយការណ៍រួចមក ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរ ព្រមទាំងមន្ត្រីមូលដ្ឋានទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលគួរជាទីមោទន: ជាអាទិមាន ការរក្សាបានសុវត្ថិភាពភូមិឃុំ ការជម្រុញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងទឹកបម្រើការធ្វើស្រែប្រាំង ការផ្ដល់សេវាផ្សេងៗ…ជាដើម។ បានជម្រាបជូនអង្គប្រជុំ អំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងនាពេលទៅ និងបន្តខិតខំបំពេញការងារចំពោះមុខឲ្យខាងតែបាន។ សំណូមពរឲ្យខិតខំដោះស្រាយទំនាស់នៅមូលដ្ឋាន ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួម និងសម្រាប់មូលនិធិសង្គហធម៌ឃុំផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ខៀវ មុត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់បង្កើតក្រសួង ស្ថាប័នចំនួន ០២
    thumbnail
     
    លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញប្រគល់-ទទួលសៀវភៅចំនួន ៧៥ក្បាល ជូនបណ្ណាល័យព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម