khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈគ្រប់គ្រង ស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈគ្រប់គ្រង ស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រធានកម្រងសាលារៀន បានលើកឡើងពីការយកចិត្តទុកដាក់បំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុសុ្ស។ ទោះជាដំណើរការដោយរលូន ប៉ុន្តែនៅជួបបញ្ហាប្រឈមមួយចំនួនរួមមាន ការខ្វះគ្រូ និងខ្វះអគារសិកស្សាផងដែរ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរ និងលើកទឹកចិត្តឱ្យបន្តការខិតខំតទៅទៀត តស៊ូជាមួយគ្នាដោយប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព។ បញ្ហាអាទិភាពជាអចិន្រ្តែយ៍ពាក់ព័ន្ធវិស័យអប់រំមានជាអាទិ៍ ១-ត្រូវខិតខំដោះស្រាយសំណូមពររៀនសូត្រ នៅគ្រប់ភូមិសិក្សា ២-ទំនើបកម្មប្រព័ន្ធអប់រំ ដើម្បីឆ្លើយតបទៅសំណូមពរសង្គម និងទីផ្សារការងារ ៣-លើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់ជីវភាពរស់នៅ និង៤-ប្រមូលគ្រប់ធនធាន ដើម្បីបុព្វហេតុវិស័យអប់រំ។ ពាក់ព័ន្ធសភាពការណ៍ជាតិ អន្តរជាតិ មានភាពស្មុគស្មាញ ចាក់ស្រេះ ដោយវិបត្តិជំងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាម ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ និងកាប្រែប្រួលអាកាសធាតុ។ ទោះជាវិបត្តិដ៏ស្មុគស្មាញ ក៏រាជរដ្ឋាភិបាលបានខិតខំដោះស្រាយដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ច និងការរៀបចំកិច្ចប្រជុំកំពូលនានា ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ សំណូមពរបន្តរួបរួមប្រមូលកម្លាំង គាំទ្រនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិយើង ឆ្ពោះទៅរកភាពរុងរឿងជាអមតៈ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញកាន់បិណ្ឌវេន ទី១ នៅវត្តឥន្តប្បត្តបូរី (ហៅវត្តអង្គរតូចខាងត្បូង) ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីសូត្រមន្ត និងនាំយកទេយ្យវត្ថុ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគទៅប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា
    thumbnail
     
    លោកជំទាវ ចឹកហេង បានចូលរួមពិធីបួងសួងរំលឹកដល់គុណបុព្វបុរសខ្មែរ និង ការអបអរសាទរការចុះបញ្ជីរមណីយដ្ឋាន ប្រាសាទកោះកេរ ក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក
    thumbnail
     
    ឯកឧត្តម ទេព ចាន់អុនវុធីរក្ស អញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆ្នាំ២០២៣