khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ព្រមទាំងលើកទិសដៅការងារបន្តឆ្នាំ២០២៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ព្រមទាំងលើកទិសដៅការងារសម្រាប់ខែមករា និងឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។
    អង្គប្រជុំបានប្រព្រឹត្តទៅដោយមានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងាររបស់ អ.ពស ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ ព្រមទាំងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរ និងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅក្រុងកំពត​ ខេត្តកំពត​
    thumbnail
     
    ឯកឧត្ដម​ លោកជំទាវ​ សមាជិក​ សមាជិកាព្រឹទ្ធសភា​ អញ្ជើញ​ចូល​រួម​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​
    thumbnail
     
    ឯកឧត្ដម  សត ណាឌី  បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកអង្គភាពនគរបាលការពាបេតិកភណ្ឌ ខេត្តសៀមរាប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំអតីតនិស្សិតមកពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា