khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំវាយតម្លៃសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២២
     
    ចែករំលែក ៖

    ស្ថិតនៅសាលសាលាសង្កាត់ទឹកល្អក់ទី២ នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
    បានអញ្ជើញចូលរួមប្រជុំវាយតម្លៃសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២២ ស្ថានភាពអំណោយផល និងញ្ហាប្រឈមនានាមួយចំនួនដែលត្រូវរួមគ្នាពុះពារជម្នះសម្រាប់ឆ្នាំ២០២៣។ ដោយសេចក្តីស្រឡាញ់ពេញចិត្តបំផុត ដែលលោកមេភូមិទាំង១៣ រួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ បានខិតខំបំពេញការងារបម្រើសេវាតម្រូវការ និងសេវាសំណូមពរជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងនោះ ក៏បានជួយឧបត្ថម្ភថវិកាប្រចាំខែជូនសមាគមថែទាំការពារសុខមាលភាពមនុស្សចាស់ និងឧបត្ថម្ភឧបករណ៍ធ្វើតេស្សរហ័សមួយកេសធំ មាន២៧ប្រអប់តូចរួមមាន៦៧៥ចង្កើះតេស្ត ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹក និងស្ត្រីមានផ្ទៃពោះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីក្រុងពាលីតំឡើងទីសក្ការៈបូជារានទេវតាថ្មីនៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា