khmer eng
  • ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជាអធិបតីក្មុងពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២២-២០២៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃ០២ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ឋសភាភូមិភាគប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្មុងពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២២-២០២៣ ដោយមានការចូលរួមពីលោក កុល បុត្រ ប្រធានក្រុមប្រឹក្សាស្រុកសំឡូត លោក សើរ សាម៉េត អភិបាលស្រុកសំឡូត
    លោកប្រធានការិយាល័យអប់រំស្រុក លោកអធិការនគរបាលស្រុក និងការិយាល័យនានាជុំវិញស្រុក មាតា បិតាសិស្ស ព្រមទាំងសិស្សានុសិស្សប្រមាណ១៣៧០ នាក់ ស្រី ៨០៥នាក់។ បន្ទាប់ពីលោក សើរ សាម៉េត អភិបាលស្រុកសំឡូត ឡើងអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឩត្តម អ៊ុក គង់ ក៌បានអញ្ជើញសំណេះសំណាលដោយសង្កត់ធ្ងន់លើខ្លឹមសារដ៏មានតម្លៃទាំង១៣ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ពិសេស ឯកឩត្តម ណែនាំអោយក្មួយៗ ខិតខំរៀនសូត្រ នៅអោយឆ្ងាយពីគ្រឿងញៀន អនុវត្ត ៣កុំ ៣ការពារចំពោះជម្ងឺកូវីដ-១៩ គោរពឪពុក ម្តាយ គោរពវិន័យសាលា និងចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សយូរអង្វែង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ ខណ្ឌចំការមន
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ អញ្ជេីញសំណេះសំណាលសួរ​សុខទុក្ខ​អាជ្ញាធរឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល