
នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយឪពុកម្ដាយ និងយុវសិស្សឈ្មោះ ពុធ ភូមិន្ទ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(ទទួលបាននិន្ទេសA) នៅសាលាវិទ្យាល័យ ហ៊ុន សែន ត្បែង ដែលមានជីវភាពខ្វះខាត។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក្រុមការងារគណបក្ស លោកនាយករងសាលា លោកគ្រូ អ្នកគ្រូ ស្ថិតនៅភូមិស្រង៉ែ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។