khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច មណ្ឌលសុខភាពទាំង៩ ចំណុះស្រុកប្រតិបត្តិកំពង់ត្រាច និង ក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់ត្រាច
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ដោយមានការចូលរួមអមដំណើរពីលោក អ៊ុ ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក លោក ង៉ែត សុផល អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច មណ្ឌលសុខភាពទាំង៩ ចំណុះស្រុកប្រតិបត្តិកំពង់ត្រាច និង ក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់ត្រាច ដែលមានសមាសភាពចូលរួមចំនួន៧២នាក់ នៅក្នុងបរិវេណទីតាំងការិយាល័យស្រុកប្រតិបត្តិកំពង់ត្រាច ស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
    ក្នុងពិធីសំណេះសំណាលឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និង អាជ្ញាធរស្រុក ឃុំ បន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ និង សូមធ្វើការផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
    មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ៨១ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន២ ០២៥តេស្តដល់មណ្ឌលសុខភាពទាំង៩ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង២២៥តេស្ត ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំពិនិត្យវាយតម្លៃស្ថានភាពមន្រ្តីបាត់បង់សម្បទាវិជ្ជាជីវៈ និងបេក្ខជនស្នើសុំគ្រឿងឥស្សរិយយស
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការរៀបចំឯកសារតាមលក្ខណៈបច្ចេកទេស» ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើផែនការរៀបចំពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញប្រគល់អំពូលភ្លើងសូឡាដល់សាលាបឋមសិក្សាវាលនិន្ទ្រា
    thumbnail
     
    សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ពៅប្រាជ្ញា