khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាបើកការប្រឡងធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២២-២០២៣
     
    ចែករំលែក ៖

    វិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ទេព គង្គា អនុប្រធានមណ្ឌល និងលោកអភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ និមន្ត និងអញ្ជើញជាអធិបតីមាន ព្រះសិរីវិសុទ្ធិ សុខ សុភាព តំណាងសម្ដេចព្រះមេគណរាជធានីភ្នំពេញ ព្រះអនុគណតាមបណ្ដាខណ្ឌទាំង១៤ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាបើកការប្រឡងធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខសមណសិស្ស-សិស្ស ចូលរួមប្រឡងសរុបចំនួន៩៣៦ អង្គ/នាក់ ដោយចាប់ផ្តើមដំណើរការពីម៉ោង៧:០០នាទី រហូតដល់ម៉ោង១៧:១០នាទី ទើបបញ្ចប់។ វិញ្ញាសាដែលត្រូវប្រឡងមាន ចំនួន៤វិញ្ញាសាគឺ ប្រជុំកងធម៌ ពុទ្ធប្បវត្តិ ព្រះវិន័យ និងសាសនសុភាសិត ដោយបានអនុវត្តវិធានការ៣ការពាររបស់ក្រសួងសុខាភិបាល។ នាឱកសនោះឯកឧត្តម ដោយបានប្រគេនគណមេប្រយោគគ្រប់គ្រងការប្រឡងនូវឧបករណ៍តេស្តរហ័ស ចំនួនមួយកេសធំ មាន១៥៣០តេស្តផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំពិនិត្យវាយតម្លៃស្ថានភាពមន្រ្តីបាត់បង់សម្បទាវិជ្ជាជីវៈ និងបេក្ខជនស្នើសុំគ្រឿងឥស្សរិយយស
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការរៀបចំឯកសារតាមលក្ខណៈបច្ចេកទេស» ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើផែនការរៀបចំពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញប្រគល់អំពូលភ្លើងសូឡាដល់សាលាបឋមសិក្សាវាលនិន្ទ្រា
    thumbnail
     
    សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ពៅប្រាជ្ញា