khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យជ័យជំនះ ៧មករា គំរប់ខួប៤៤ឆ្នាំ
     
    ចែករំលែក ៖

    នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យជ័យជំនះ ៧មករា គំរប់ខួប៤៤ឆ្នាំ មានអ្នកចូលរួមសរុបចំនួន២០០នាក់ ។ ក្រោយពីលោកស្រីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងប្រសាទអានសន្ទរកថា ទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក ឯកឧត្តម បានថ្លែងពីសារៈសំខាន់ នៃទិវាជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើតទី២ ការបង្រួបបង្រួមជាតិតាមរយៈនយោបាយ ឈ្នះ ឈ្នះ និងការបំផុសប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សំាង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ព្រមទាំងរួមគ្នាការពារសន្តិភាពឱ្យបានដាច់ខាត និងជានិរន្តរ៍តទៅ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ