គណៈកម្មការទី៨ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា(គណៈកម្មការទី៨) បានប្រជុំក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗដូចជា៖

១-ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២

២-សេចក្តីព្រាងផែនការសកម្ម ភាពការងា១រសម្រាប់ឆ្នាំ២០២៣

៣-ទូទាត់ចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២២

៤-បញ្ហាផ្សេងៗ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ