ឯកឧត្តម អ៊ុំសារឹទ្ធ ដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅខែកុម្ភៈ ឆ្នាំ២០២៣
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា(អ.ពស) បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអនុប្រធាននាយកដ្ឋានឡើងនៃគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
អង្គប្រជុំបានប្រព្រឹត្តទៅដោយមានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងាររបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រចាំខែមករា ឆ្នាំ២០២៣ និងមានការលើកឡើងអំពីការអនុវត្តការ ងារកន្លងមក បញ្ហាប្រឈម សំណូមពររបស់គ្រប់អង្គភាព ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ