ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អបុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងារសម្រេចបានក្នុងខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ រួមមានការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ពិសេសការខិតខំផ្តល់អត្តសញ្ញាណ័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ
ឲ្យបានទាន់ពេល ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ហើយក៏បានឧបត្ថម្ភថវិកាជួយថែទាំការពារសុខភាពមនុស្សចាស់ប្រចាំខែកុម្ភៈ និងសំណូមពរសូមបន្តអនុវត្តជាប់ជាប្រចាំការរៀនរស់នៅក្នុងប្រក្រតីភាពថ្មីជាមួយកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។