khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិបន្ទាយមាស ខេត្តកំពត
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ដោយមានការចូលរួមអមដំណើរពីលោក ឆាយ សនប្រធានក្រុមប្រឹក្សាស្រុក លោក នូ ច៏ន្ទដា អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិបន្ទាយមាស មណ្ឌលសុខភាពទាំង១០ ចំណុះស្រុកប្រតិបត្តិបន្ទាយមាសនិង ក្រុមប្រឹក្សាឃុំទាំង១៥ ដែលមានសមាសភាពចូលរួមចំនួន៤០នាក់ នៅក្នុងសាលប្រជុំសាលាស្រុកបន្ទាយមាស ខេត្តកំពត ។
    ក្នុងពិធីសំណេះសំណាលឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និង អាជ្ញាធរស្រុក ឃុំ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខ សុវត្តិភាព និង សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ និង សូមធ្វើការផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
    មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ៩០ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន២ ២៥០តេស្តដល់មណ្ឌលសុខភាពទាំង១០ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង២២៥តេស្ត និង ឧបត្ថម្ភថវិកាថ្លៃសាំងជូនមេឃុំទាំង១៥ឃុំ ចំនួនសរុប៣០០ ០០០រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអូទ្រីសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញបំពេញទស្សនកិច្ចការងារនៅអគ្គលេខាធិការដ្ឋានអាយប៉ា ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុរបស់សម្តេចមហារដ្ឋសភាធិការធិបតី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ព្រមទាំងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា​ គោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គល នៃពិធីចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចមហារដ្ឋសភាធិការធិបតី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ