
នារសៀលថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា អមដំណើរដោយក្រុមសមាជិកាព្រឹទ្ធសភា និងឯកឧត្តមលេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ខែក សំអុន ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាស្វាមីលោកជំទាវ សុី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាននៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។