khmer eng
  • ឯកឧត្តម ខៀវ មុត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹក មន្ត្រីរដ្ឋបាលស្រុក មេឃុំទាំង១៥ នៅក្នុងសាលប្រជុំសាលាស្រុកបាទី ខេត្តតាកែវ
     
    ចែករំលែក ៖

    រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹក មន្ត្រីរដ្ឋបាលស្រុក មេឃុំទាំង១៥ និងមណ្ឌលសុខភាពទាំង១៣ ចំណុះស្រុកប្រតិបត្តិបាទី ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧នាក់ នៅក្នុងសាលប្រជុំសាលាស្រុកបាទី ខេត្តតាកែវ ។
    ក្នុងពិធីសំណេះសំណាលឯកឧត្តម ខៀវ មុត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និងបានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និង អាជ្ញាធរស្រុក ឃុំ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខ សុវត្តិភាព និង សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ ។
    មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលឯកឧត្តមបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ១៣៥ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន ៣៣៧៥ឧបករណ៍តេស្តដល់រដ្ឋបាលស្រុក ស្រុកប្រតិបត្តិបាទី និងមណ្ឌលសុខភាពទាំង១៣ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង២២៥តេស្ត ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់មណ្ឌលសុខភាពទាំង១៣ មណ្ឌលផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ផ្តល់ជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកស្រុក រដ្ឋបាលឃុំទាំង១១ ក្នុងស្រុកស្វាយឣន្ទរ 
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១ ២០២៣ ព្រមទាំងលើកទិសដៅការងារបន្ត
    thumbnail
     
    ឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាលរដ្ឋបាលឃុំទាំង៩ ក្នុងស្រុកពារាំង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានបន្តសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ពិនិត្យ និង ព្យាបាលជំងឺដោយមិនយកកម្រៃជូនប្រជាជនក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប 
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចូលរួមពិធីបុណ្យសពលោក ម៉ុក សែន ជំនួយការគជប និង ជាអតីតប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប